លោក ហ៊ុន សែន ទទួលជួប មេបក្សកុម្មុយនិស្តវៀតណាម នៅព្រះបរមរាជវាំង • RFI ខេមរភាសា / RFI Khmer
Feb 6, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published3 months ago
Duration1:20
Video IDBfqC188QYRc
Languagekm
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeYouTube Short
Performance Metrics
Views1K
Likes24
Comments0
Engagement Rate2.31%
Likes per 100 views2.31
Comments per 1K views0.00
Description
ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីមិនអាចយាងស្វាគមន៍ទទួលលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមដែលបានមកបំពេញទស្សនកិច្ចកិច្ចផ្លូវរដ្ឋនៅកម្ពុជានៅថ្ងៃទី៦ កុម្ភៈនេះបានទេ។ ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ព្រះមហាក្សត្រមិនអាចបំពេញព្រះរាជកិច្ចបានដោយសារតែព្រះអង្គទ្រង់ប្រឈួន។ ដូច្នេះ និងបើតាមសេចក្តីថ្លែងការណ៍ដដែល លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាចេញមុខទទួលស្វាគមន៍លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ដោយឡែក និងបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក៏សព្វព្រះរាជហឫទ័យរាជានុញ្ញាតឱ្យលោក តូ ឡឹមចូលគាល់ និងធ្វើសវនការនៅព្រះរាជដំណាក់ផងដែរ។ បន្ទាប់មក អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា និងនៅមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម៕
🔔 Please subscribe: https://rfi.my/YTkm
🌍 ទទួលព័ត៌មាននៅជុំវិញពិភពលោកដោយផ្ទាល់ https://www.rfi.fr/km/
ភ្ជាប់ជាមួយហ្វេសប៊ុករបស់យើង https://rfi.my/FBkm
ទទួលព័ត៌មានពីយើងតាម X https://rfi.my/Xkm
ទទួលព័ត៌មានតាមអ៊ីនស្តាក្រាម https://rfi.my/IGkm
ទទួលព័ត៌មានតាមតេឡេក្រាម https://rfi.my/TGkm
និង WhatsApp https://rfi.my/WAkm
ទទួលព័ត៌មានតាមទិកតុក https://rfi.my/TKkm