ប្រជានេសាទខេត្តកោះកុងទាំង ៤រូប ត្រូវបានសមត្ថកិច្ចថៃដោះលែងឱ្យវិលមកប្រទេសកម្ពុជា
Jan 12, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published5 months ago
Duration0:44
Video IDPv2PcKGrh9g
Languagekm
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeYouTube Short
Performance Metrics
Views962
Likes26
Comments2
Engagement Rate2.91%
Likes per 100 views2.70
Comments per 1K views2.08
Description
នៅថ្ងៃទី១១ ខែមករាម្សិលមិញនេះ រដ្ឋបាលខេត្តកោះកុងបានបញ្ជាក់ថា ប្រជានេសាទទាំង ៤រូបដែលសមត្ថកិច្ចថៃចាប់ខ្លួនត្រូវបានដោះលែងឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយ។ តាមរដ្ឋបាលខេត្តកោះកុង ប្រជានេសាទខ្មែរទាំង ៤រូបនេះ ត្រូវបានដោះលែង ក្រោយចាប់ខ្លួនអស់រយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦។ អភិបាលខេត្តកោះកុង លោកស្រី ឈី វ៉ា បានចាត់ទុកការវិលត្រឡប់មកកម្ពុជាដោយសុវត្ថិភាពរបស់ប្រជានេសាទទាំង ៤រូបនាពេលនេះ គឺជាការបង្ហាញឱ្យឃើញពីលទ្ធផល និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា។ ទន្ទឹមគ្នានេះ លោកស្រី ឈី វ៉ា បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបនេសាទដោយប្រុងប្រយ័ត្ន។ គួររម្លឹកដែរថា ប្រជានេសាទទាំង ៤រូបនេះត្រូវបានថៃចាប់ខ្លួន ខណៈពួកគេបានចេញនេសាទនៅចម្ងាយ ៨គីឡូម៉ែត្រពីកោះយ៉ ដែលស្ថិតនៅក្នុងឃុំប៉ាក់ក្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ នេះបើតាមការបញ្ជាក់ប្រាប់វិទ្យុបារាំងដោយ លោក ឈិន រតនៈ អភិបាលរងខេត្តកោះកុងកាលពីថ្ងៃទី៧មករា៕
🔔 Please subscribe: https://rfi.my/YTkm
🌍 ទទួលព័ត៌មាននៅជុំវិញពិភពលោកដោយផ្ទាល់ https://www.rfi.fr/km/
ភ្ជាប់ជាមួយហ្វេសប៊ុករបស់យើង https://rfi.my/FBkm
ទទួលព័ត៌មានពីយើងតាម X https://rfi.my/Xkm
ទទួលព័ត៌មានតាមអ៊ីនស្តាក្រាម https://rfi.my/IGkm
ទទួលព័ត៌មានតាមតេឡេក្រាម https://rfi.my/TGkm
និង WhatsApp https://rfi.my/WAkm
ទទួលព័ត៌មានតាមទិកតុក https://rfi.my/TKkm