លោក ស សុខាប្រកាសដាក់ជនបង្កគ្រោះថ្នាក់ចរាចរណ៍នៅបាត់ដំបងក្នុងបញ្ជីខ្មៅ និងបិទគណនីធនាគារ
Mar 31, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published3 months ago
Duration3:13
Video IDY81kLOSwKD0
Languagekm
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views10.9K
Likes273
Comments39
Engagement Rate2.87%
Likes per 100 views2.51
Comments per 1K views3.59
Description
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យស្នងការខេត្តបាត់ដំបង និងអគ្គស្នងការនគរបាលជាតិធ្វើការឲ្យសកម្មជុំវិញចំណាត់ការលើអ្នកបើកបររថយន្តដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់រហូតដល់ទៅ ៦នាក់ នៅក្នុងស្រុកមោងឬស្ស៊ី ខេត្តបាត់ដំបង។ ជនសង្ស័យដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏កក្រើកមួយនេះត្រូវគេស្គាល់ថាជាកូនប្រុសរបស់មន្ត្រីនគរបាលមួយរូបនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ស្របពេលដែលមានការអំពាវនាវឲ្យអាណាព្យាបាលនាំកូនមកទទួលខុសត្រូវ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានចាត់វិធានការសំខាន់ៗមួយចំនួន ដូចជាដាក់ក្នុងបញ្ជីខ្មៅ មិនឲ្យឆ្លងកាត់ព្រំដែន បិទគណនីធនាគារ និងការដាក់ទណ្ឌកម្មមួយចំនួនទៀត។ សូមរម្លឹកថា កាលពីថ្ងទី២៧ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចស្រុកមោងឬស្សី ខេត្តបាត់ដំបង បង្កឡើងដោយរថយន្ត MERCEDES ទំនើបមួយគ្រឿង ដែលមានផ្លាកលេខ C.S.168។ គ្រោះថ្នាក់មួយនេះកាលណោះបានបណ្តាលឲ្យស្លាប់មនុស្សប្រុស ស្រី ក្មេង ចាស់ សរុបចំនួន ៦នាក់ ក្នុងនោះរាប់ទាំងកូនក្នុងផ្ទៃផងដែរ។ ចំណាត់ការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពេលនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតចេញបញ្ជានៅថ្ងៃទី៣១ មីនានេះ ឲ្យលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ស ថេត អគ្គស្នងការនគរបាលជាតិធ្វើការស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត និងរកឲ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដដែលបានបុកមនុស្សស្លាប់ទាំង ៦នាក់ និងត្រូវអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ៕
#ចរាចរណ៍ #សន្តិសុខ #សង្គម
🔔 Please subscribe: https://rfi.my/YTkm
🌍 ទទួលព័ត៌មាននៅជុំវិញពិភពលោកដោយផ្ទាល់ https://www.rfi.fr/km/
ភ្ជាប់ជាមួយហ្វេសប៊ុករបស់យើង https://rfi.my/FBkm
ទទួលព័ត៌មានពីយើងតាម X https://rfi.my/Xkm
ទទួលព័ត៌មានតាមអ៊ីនស្តាក្រាម https://rfi.my/IGkm
ទទួលព័ត៌មានតាមតេឡេក្រាម https://rfi.my/TGkm
និង WhatsApp https://rfi.my/WAkm
ទទួលព័ត៌មានតាមទិកតុក https://rfi.my/TKkm